ពលរដ្ឋអ៊ីស្រាអែលមួយចំនួន បានបដិសេធមិនទទួលស្គាល់គ្រោះទុរ្ភិក្សនៅតំបន់ហ្គាហ្សា ខណៈដែលពលរដ្ឋផ្សេងទៀត បានធ្វើការតវ៉ានៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក ជំរុញឲ្យបញ្ចប់ភាពអត់ឃ្លាននៅក្នុងតំបន់ហ្គាហ្សា។ យោងតាមកម្មវិធីសន្តិសុខស្បៀងពិភពលោកបានបញ្ជាក់ថា ភស្តុតាងជាច្រើនបានបង្ហាញថា ការអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងជំងឺ កំពុងជំរុញឲ្យមានការកើនឡើងនៃការស្លាប់នៅក្នុងតំបន់ហ្គាហ្សា។ ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា បាននិងកំពុងរាយការណ៍ថា មនុស្សកាន់តែច្រើនឡើងបានស្លាប់ ដោយសារភាពអត់ឃ្លាន ដោយក្នុងនោះមនុស្សសរុបចំនួន 147 នាក់បានស្លាប់ ក្នុងនោះ 88 នាក់ជាកុមារ ដែលភាគច្រើនបានស្លាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។