បន្ទាយមានជ័យ៖ 

កម្លាំងការពារព្រំដែនឃាត់ខ្លួនពលរដ្ឋខ្មែរជាង១០០នាក់ចេញពីថៃឆ្លង ដែនមកកម្ពុជានិងឃាត់ខ្លួនជនជាតិថៃជាង៣០នាក់បម្រុងឆ្លងដែនទៅថៃនៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៥ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអ្នកនាំពាក្យបានប្រាប់ថា៖ កម្លាំងចម្រុះដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ១៣៤នាក់ ស្រី៥២នាក់និងកុមារ១៨នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា នៅអូរព្រំដែនក្នុងភូមិសាស្ត្រភូមិស្វាយព្រៃ ក្នុងស្រុកម៉ាឡៃ ត្រូវបាននាំខ្លួនទៅសាលាស្រុក ម៉ាឡៃ ។

លោកបានបញ្ជាក់ថា៖ ដោយឡែកកម្លាំងចម្រុះការពារព្រំដែនក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ បានឃាត់ខ្លួនពលរដ្ឋថៃប្រមាណជាង៣០នាក់មានប្រុស/ស្រី ដែលបម្រុងលួចឆ្លងដែន ទៅប្រទេសថៃវិញនៅពេលនេះកម្លាំងជំនាញកំពុងត្រៀមបញ្ជូនទៅក្រុងប៉ោយប៉ែតដើម្បី សាកសួរព័ត៌មានហើយ និងអនុវត្តន៍តាមនីតិវិធីបន្ត។

លោក លី សុវណ្ណារិទ្ធិ បានបញ្ជាក់ថា៖ សម្រាប់ពលរដ្ឋខ្មែរជាង១០០នាក់ដែលជាពលករ ខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាក្រោយសាកសួរព័ត៌មានពួកគាត់គ្មានលិខិតឆ្លងទើបមកតាមរយៈមេខ្យល់លួចនាំឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជាក្រោយសាលកសួរព័ត៌មានអាចបញ្ជូនពួកគាត់តាមរយៈរថយន្តដឹកពលករទៅដល់លំនៅដ្ឋាន។

ដោយឡែកពលរដ្ឋថៃជាង៣០នាក់ដែលត្រូវបានឃាត់ខ្លួនបម្រុងលួចឆ្លងដែនតាមរយៈ មេខ្យល់នាំឆ្លងដែនពីកម្ពុជាទៅថៃត្រូវបានដឹកតាមរថយន្តទៅក្រុងប៉ោយប៉ែតដើម្បីសាកសួរព្រោះពួកគាត់គ្មានលិខិតឆ្លងដែនទើបបម្រុងលួចឆ្លងដែនតាមរយៈមេខ្យល់ក្រោយសាកសួរហើយអាច និងអនុវត្តន៍តាមនីតិវិធីបន្ត៕