ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពមេឃកំពុងតែធ្លាក់ភ្លៀង បណ្តាលឲ្យរអិលទូផ្អៀងធ្វើឲ្យរថយន្ត ត្រូវបានក្រឡាប់ផ្ងារជើងកៀបតៃកុង ត្រូវកម្លាំងសង្រ្គោះ៧១១ជួយៃង្រ្គោះបានដឹកទៅមន្ទីពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ ទំនប់ កប់ ស្រូវ សង្កាត់ គោក រកា ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងពាក់ ផ្លាកលេខភ្នំពេញ 3E-9678បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ ត្រង់ចំណុចផ្លូវកោង ហើយ មេឃ កំពុងតែភ្លៀងផង មិនប្រយ័ត្នស្រាប់តែរអិលកន្ទុយ រម៉ក ផ្អៀងទៅម្ខាង បណ្ដាលឲ្យក្រឡាប់កៀបជាប់តៃកុងរថយន្ដ ក្នុងកាប៊ីន ត្រូវបាន កម្លាំង ជំនាញ ក្រុម សង្គ្រោះ កងពល តូច លេខ ៧០(៧១១) ចុះ មក ធ្វើការ គាស់ និង កាត់ ផ្នែក មួយ ចំនួននៃរថយន្ដ ដើម្បី ជួយ ជន រងគ្រោះ បញ្ជូន ទៅ មន្ទីរពេទ្យ ភ្លាមៗដោយសុវត្ថភាពផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ ចុះមកធ្វើ ការ វាស់ វែង យក រថយន្ត ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕