ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរឯកឧតត្ត ខូវ ឆាយ បានធ្វើការបកស្រាយ ចំពោះការលើកឡើងនិងចោទជាសំនួរជាច្រើនរបស់ក្រុមអ្នកផលិតមាតិកាក្នុងបណ្ដាយសង្គមក្នុងវិស័យគុនខ្មែរ ដែលគេហៅថាក្រុមMMO ដោយបានធ្វើការរិះគន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ អំពីការសម្រេចបង្កើត និងប្រគល់ភារកិច្ចជូនក្រុមមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីជួយសម្រួលកិច្ចការផ្នែកច្បាប់មួយចំនួនរបស់សហព័ន្ធកាលរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថាជារឿងឥតប្រយោជន៍គ្មានបានផលចំណេញចំពោះគុនខ្មែរ ព្រមទាំងខាតបង់ប្រាក់កាក់ជាដើម។
ឆ្លើយតបទៅនិងការរិះគុនគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ ពោលនៅរសៀលថ្ងៃទី១៥ កក្កដា ២០២៥ ឯកឧត្តម ខូវ ឆាយ បានធ្វើការបកស្រាយភ្លាមៗ នៅលើទំព័រហ្វេប៊ុក Page ផ្លូវការរបស់ឯកឧត្តមថា «ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្នុងនាមអគ្គលេខាធិការស្តីទី សហព័ន្ធគុនខ្មែរអន្តរជាតិ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត លោក លោកស្រី មេធាវីស្ម័គ្រចិត្ត ប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរទាំង៣១រូប ដែលបានស្ម័គ្រចិត្តចូលរួមបម្រើការគាំពារផ្នែកច្បាប់ទាំងកំរិតជាតិនិងអន្តរជាតិជូនសហព័ន្ធ ដោយមិនគិតប្រាក់ឈ្នួល និងប្រាក់ថ្លៃសេវាការងារផ្សេងៗ ដោយស្មោះស្ម័គ្រចេញពីទឹកចិត្តនៃការស្រលាញ់គុនខ្មែរ ដែលជាដួងព្រលឹងនៃមរតកវប្បធម៌ជាតិ។»
យោងតាមខ្លឹមសារខាងលើនេះ ធ្វើឲមហាជនអ្នកគាំទ្រគុនខ្មែរលែងមានមន្ទីលសង្ស័យព្រមទាំងធ្វើការថ្លឹងថ្លែងអំពីការលើកឡើងក៏ដូចជាការបញ្ជាក់របស់ប្រធានសហព័ន្ធដែលជាអ្នកចូលរួមនិងពិនិត្យខ្លឹមសារផ្ទាល់ជាមួយក្រុមមេធាវីស្ម័គ្រចិត្តរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្ទុយពីមតិរិះគន់របស់ក្រុមអ្នកផលិតមាតិតាមបណ្ដាយសង្គមដែលតែងតែអង្គុយផលិតមាតិកាក្នុងន័យជាន់ពន្លិចវិស័យគុនខ្មែរដើម្បីគ្រាន់តែចង់បាន ការLike share Viwe ដើម្បីតែផលប្រយោជន៍របស់ខ្លួននោះទេ។
ហើយការបង្កើតក្រុមមេធាវីប្រចាំសហព័ន្ធនេះ មិនមែនដើម្បីតតាំងជាមួយមហាជន ឬអ្នករិះគន់នោះទេ តែជាការរៀបចំក្រុមការងារច្បាប់ ដើម្បីសម្រួលដល់ការងារគតិយុត្តិ និងចូលរួមដោះស្រាយបញ្ហាផ្សេងៗ ដោយឈរលើភាពត្រឹមត្រូវ ដើម្បីការពារផលប្រយោជន៍រួមរបស់គុនខ្មែរ។
ចំពោះការិះគន់ពីសំណាក់ក្រុមMMO នេះក៏ត្រូវបានមតិមួយចំនួនលើកឡើងដែរថា ហេតុអ្វីបានជាមិនពេញចិត្តចំពោះមេធាវីរបស់សហព័ន្ធ ? បើយើងធ្វើត្រូវមានអ្វីត្រូវខ្លាច ត្រូវភ័យ?មួយវិញទៀត គេបង្កើតក្រុមមេធាវីមកគឺដើម្បីការពារផ្នែកច្បាប់ចំពោះមន្ត្រី កីឡាកររបស់ព័ន្ធពេលមានបញ្ហាប្រឈមផ្នែកច្បាប់ណាមួយពេលត្រៀមប្រកួត ពេលប្រកួតទាំងកម្រិតជាតិ អន្តរជាតិ ជាដើម ខណៈប្រភេទកីឡាផ្សេងទៀតក៏គេបានរៀបចំជាមេធាវីបានរួចរាល់ហើយដែល គឺមិនមែនមានតែគុនខ្មែរមួយនោះទេ ។ជាពិសេស នៅបរទេសគឺមានមេធាវីផ្នែកច្បាប់ការពារក្រុមមន្ត្រី កីឡាករ របស់គេមុនយើងបង្កើតថែមទៀតផង។





