ក្រុមជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន បង្ក្រាបករណីគ្រឿងញៀន

National • July 22, 2025
ក្រុមជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន បង្ក្រាបករណីគ្រឿងញៀន

កំពង់ស្ពឺ៖ 

ក្រុមជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធជាមួយគ្រឿងញៀន រួមជាមួយវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង ០១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

 មន្ត្រីកងរាជអាវុធហត្ថ បាននិយាយឱ្យដឹងថាក្រុមជនសង្ស័យដែលឃាត់ខ្លួនបាន មាន៖

ទី១.ឈ្មោះ ហឿន សុហេន ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអង្គ្រង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ 

ទី២.ឈ្មោះ កើរ រូហ្សា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ព្រីង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ 

និងទី៣.ឈ្មោះ ហួន ស្រីនិច ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ។

មន្ត្រីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមាន : 

១.ក្រាមពណ៌សថ្លា ចំនួន ០៤កញ្ចប់។

២.ថង់ច្រក និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន

២.ទូរស័ព្ទចំនួន ០៣គ្រឿង 

៣.ម៉ូតូចំនួន ០១គ្រឿងផងដែរ។

បច្ចុប្បន្ន ក្រុមជនសង្ស័យរួមជាមួយ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕







x Enlarged Image