ភ្នំពេញ៖ 

ក្មេងទំនើងមួយក្រុម មានម៉ូតូ៥គ្រឿង បាននាំគ្នាបង្ហោះតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យរំខានដល់ពលរដ្ឋស្ទើររាល់យប់ ហើយ ពលរដ្ឋស្នើដល់កម្លាំងសមត្ថកិច្ចជួយចេញល្បាតផងដើម្បីទប់ស្កាត់។ 

ជាក់ស្តែង នៅវេលាម៉ោង១០យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានក្មេងទំនើងមួយក្រុមមានគ្នា១០នាក់ ម៉ូតូ៥គ្រឿងបានជិះចុះជិះឡើង រួចបានធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្រធ្វើឱ្យរំខានដល់ប្រជាពលរដ្ឋស្ទើររាល់យប់។ 

ក្នុងវីដេអូដែលពលរដ្ឋថតជាប់នោះ មានស្លាកលេខម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញភ្នំពេញ1LO 5115 ។ ភ្លាមៗនោះ ពលរដ្ឋដែលឃើញហេតុការណ៍ ក៏បានទាក់ទងទៅលោក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីចាត់កម្លាំងចុះអន្តរាគមន៍ភ្លាមៗផងដែរតែក្រុមក្មេងទំនើងទាំងនោះបានជិះចេញទៅបាត់អស់ទៅ។ 

ពលរដ្ឋបានលើកឡើងថា ស្ទើរតែរៀងរាល់យប់ទៅហើយ! ដែលក្រុមក្មេងទំនើងតែងតែជិះម៉ូតូបង្ហោះតាមដងផ្លូវខាងលើក្នុងភូមិទួលពង្រ ដូច្នេះស្នើដល់កម្លាំងសមត្ថកិច្ចមេត្តាជួយល្បាតមើលផង៕