អគ្គិភ័យ បានឆាបឆេះបន្ទប់ស្នាក់នៅរបស់កម្មករចំនួន១៦បន្ទប់ នៅស្រុករតនៈមណ្ឌល

National • July 09, 2025
 អគ្គិភ័យ បានឆាបឆេះបន្ទប់ស្នាក់នៅរបស់កម្មករចំនួន១៦បន្ទប់ នៅស្រុករតនៈមណ្ឌល

 បាត់ដំបង៖


បន្ទប់ស្នាក់នៅរបស់កម្មករចំនួន ១៦បន្ទប់របស់ក្រុមហ៊ុន បៃសិងសេង ខេមបូឌា អិនដាសស្រ្ទី ខូលអិលធីឌី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។


ករណីអគ្គិភ័យខាងលើនេះដែរ បានបណ្ដាលអោយឆេះបន្ទប់ស្នាក់នៅរបស់កម្មករ ទំហំ ១០ម៉ែត្រX២៤ម៉ែត្រ កម្ពស់ ០៣ម៉ែត្រ ស្មើ១៦បន្ទប់ ខូចខាតអស់70% រួមជាមួយ ខោអាវ , ភួយ , ម៉ុង ,ម៉ូតូ០១គ្រឿង ,ឯកសារ និង សម្ភារៈផ្សេងៗ គិតជាទឹកប្រាក់អស់ប្រហែល ៥០០០០ដុល្លារ(ប្រាំម៉ឺនដុល្លា)។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ កម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង បាននាំយករថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងចុះទៅអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ ទឹកអស់ចំនួន០២រថយន្តផងដែរ៕








x Enlarged Image