កាលពីថ្ងៃទី ១ ខែកក្កដា កន្លងទៅ ជុង យ៉ូនហេ (Chung Yoon Hye) អតីតសមាជិកក្រុម Rainbow បានប្រកាសដំណឹងល្អនៅលើបណ្តាញសង្គមរបស់នាងថា នាង និងតារាសម្តែង អាន ជែមីន (Ahn Jae Min) ដែលជាស្វាមី សម្រាលបានកូនប្រុសដំបូងដោយសុវត្ថិភាព។

នៅលើបណ្តាញសង្គមដែលនាងបានបង្ហោះនោះ មានខ្លឹមសារថា នាងបានឆ្លងទន្លេនៅម៉ោង ៩.៤០ នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង) ដោយកូនប្រុសរបស់នាងមានទម្ងន់ ៣.០៦ គីឡូក្រាមនៅពេលកើត និងមានប្រវែង ៤៩ សង់ទីម៉ែត្រ។

ជុង យ៉ូនហេ (Chung Yoon Hye) ក៏បានឱ្យដឹងបន្ថែមទៀតថា បន្ទាប់ពីសម្រាល នាងមានសុខភាពល្អ និងថែមទាំងបានអរគុណដល់អ្នកគាំទ្ររបស់ខ្លួនសម្រាប់ការលើកទឹកចិត្ត។

គួរឱ្យដឹងថា ជុង យ៉ូនហេ (Chung Yoon Hye) និង អាន ជែមីន (Anh Jae Min) បានរៀបការនៅខែតុលា ឆ្នាំ ២០២៤ និងបានប្រកាសពីការពរពោះជាលើកដំបូង នៅលើ Chanel YouTube ផ្ទាល់ខ្លួនរបស់ពួកគេ នៅអំឡុងខែកុម្ភៈកន្លងទៅ។ ជាមួយនឹងដំណឹងដ៏រីករាយក្នុងការផ្តល់កំណើតឱ្យកូនប្រុសរបស់ពួកគេនេះ បានធ្វើឱ្យ ជុង យ៉ូនហេ (Chung Yoon Hye) គឺជាសមាជិកទីមួយរបស់ក្រុម Rainbow ដែលបានក្លាយជាអ្នកម្តាយផ្លូវការផងដែរ៕