ទាហានថៃប្រើអាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ធ្វើឱ្យប៉ះពាល់ ដល់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺរំលោភបំពានច្បាប់ អន្តរជាតិ

National • July 25, 2025
ទាហានថៃប្រើអាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ធ្វើឱ្យប៉ះពាល់ ដល់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺរំលោភបំពានច្បាប់ អន្តរជាតិ

ព្រះវិហារ៖ 

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានថៃ បានវាយប្រហារតាមដែន អាកាស រំលោភច្បាប់អន្តរជាតិ ដោយទម្លាក់គ្រាប់បែក ធ្វើឱ្យប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សេចក្តីរាយការណ៍បានឱ្យដឹងថា យោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំង គ្រប់ផ្លោង និងការទំលាក់គ្រាប់បែកពីលើយន្តហោះ ដែលប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទ ព្រះវិហារ។ នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភ បំពានលើច្បាប់អន្តរជាតិ៕









x Enlarged Image