កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មានកូរ៉េមួយបានធ្វើការចុះផ្សាយថា “លី ជុងហ្គី” (Lee Joon-gi) ត្រូវបានស្នើសុំឱ្យសម្តែងនៅក្នុងខ្សែភាពយន្តថ្មីមួយដែលមានឈ្មោះថា “គ្យុងប៊ុកគុង ឌិថេកធីវ អេជឹនស៊ី” (Gyeongbokgung Detective Agency) (ឈ្មោះមិនផ្លូវការ) ដែលជាប្រភេទរឿងរ៉ាវស៊ើបអង្កេតបែបកំប្លុកកំប្លែង នៅសម័យចូសន់។
ទន្ទឹមនឹងព័ត៌មានដែលបានផ្សាយពេញអ៊ីនធឺណេតបែបនេះ ស្រាប់តែទីភ្នាក់ងារ “ណាម៉ូ អ៊ែកទ័រ (Namoo Actor) បានធ្វើការឆ្លើយតបចំពោះព័ត៌មានទាំងនេះថា វាគ្រាន់តែជាគម្រោងដែលតួឯកប្រុសខាងលើកំពុងស្ថិតនៅក្នុងការពិចារណាតែប៉ុណ្ណោះ។
ដោយឡែក បើសិនជា លី ជុងហ្គី (Lee Joon-gi) យល់ព្រមសម្តែងនៅក្នុងរឿងខាងលើ នេះចាត់ទុកថាជាការវិលត្រលប់មកវិញនៅក្នុងវិស័យភាពយន្តសារជាថ្មីម្តងទៀត បន្ទាប់ពីខកខានការសម្តែងអស់រយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ។
យ៉ាងណាមិញ អ្នកគាំទ្រក៏បាននឹងកំពុងរង់ចាំយ៉ាងអន្ទះសារពីការប្រកាសដំណឹងល្អនៃការវិលត្រលប់របស់ លី ជុងហ្គី (Lee Joon-gi) ផងដែរ៕