កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំរបស់ប្រទេសចិន បាហ្សារ៍ ហ្គាឡា (BAZAAR GALA) ទើបតែបញ្ចប់ទៅថ្មីៗនេះ ដែលកម្មវិធីបានធ្វើឡើងចំនួន ២ ថ្ងៃ គឺនៅថ្ងៃទី ២៨ និង ២៩ ខែមិថុនា ឆ្នាំ ២០២៥ នៅទីក្រុងសៀងហៃ ប្រទេសចិន។ នៅក្នុងកម្មវិធីទាំងមូលក៏មានវត្តមានសិល្បករសិល្បការិនីល្បីៗជាច្រើនរូបបានចូលរួមផងដែរ។

ក្នុងនោះតារាចម្រៀងកូរ៉េដ៏ល្បីពីររូបមកពីក្រុម GOT7 គឺ ម៉ាក ទួន (Mark Tuan) និង ជែគសាន់ វាំង (Jackson Wang) ក៏បានចូលរួមកម្មវិធីប្រកាសពានរង្វាន់ បាហ្សារ៍ ហ្គាឡា (BAZAAR GALA) ដូចគ្នាដែរ បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងកម្មវិធី ហ្វេស្ហឹន វីគ (Fashion Week) នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ជាមួយគ្នានេះ ម៉ាក ទួន (Mark Tuan) ដណ្តើមបានពានរង្វាន់ ម៉ូសថ៍ ស្បតធីដ អ៊ីនថឹនែស្ហឹនណល ម៉េល អាធីសថ៍ (Most spotted international male artist)។ ចំណែកឯ ជែកសាន់ វាំង (Jackson Wang) ដណ្តើមបានពានរង្វាន់ បាហ្សារ៍ ឃីង (BAZAAR KING)។

ទន្ទឹមនឹងនេះ ពួកគេបានផ្ញើសាអរគុណទៅកាន់អ្នកគាំទ្ររបស់ខ្លួន ជាពិសេស អាយហ្គតសេវីន (iGOT7) ដែលជា fandom នៅទូទាំងពិភពលោកផងដែរ៕