កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តធ្វើឡើង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ជន់លិចតំបន់ជាច្រើនក្នុងខេត្ត កានស៊ូ របស់ប្រទេសចិន និងបានឆក់យកជិវិតមនុស្ស 15 នាក់ ខណៈដែលមនុស្ស 28 នាក់ផ្សេងទៀតបន្តបាត់ខ្លួន។ ទន្ទឹមនឹងនេះ ប្រជាជនរស់នៅក្នុងតំបន់រងគ្រោះចំនួន 9828 នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ស្របពេលដែលឧបករណ៍ជំនួយ និងបុគ្គលិកសង្គ្រោះបន្ទាន់ប្រមាណ 670 នាក់ ត្រូវបានបញ្ជូនទៅកាន់ទីតាំង។
