ប្រទេសវេណេស៊ូអេឡា ដាក់ពង្រាយទាហាន 15.000 នាក់ ទៅកាន់ព្រំដែនប្រទេសកូឡុំប៊ី ដើម្បីពង្រឹងសន្តិសុខ

International • August 27, 2025
ប្រទេសវេណេស៊ូអេឡា ដាក់ពង្រាយទាហាន 15.000 នាក់ ទៅកាន់ព្រំដែនប្រទេសកូឡុំប៊ី ដើម្បីពង្រឹងសន្តិសុខ

ប្រទេសវ៉េណេស៊ុយអេឡាបានប្រកាសពីការដាក់ពង្រាយទាហាន 15.000 នាក់ ទៅកាន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសកូឡុំប៊ី ដើម្បីពង្រឹងសន្តិសុខ និងប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀននៅក្នុងតំបន់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ គឺលោក ឌីអូសដាដូ កាប៊ែលឡូ បាននិយាយថា ប្រតិបត្តិការនេះ នឹងផ្តោតលើរដ្ឋ ហ៊្សូលីយ៉ា និង តាឆីរ៉ា ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ទូក យន្តហោះ និងយានជំនិះផ្សេងទៀត ដើម្បីល្បាតនៅតំបន់ព្រំដែន ក្នុងគោលបំណងពង្រឹងសន្តិសុខ និងទប់ស្កាត់លំហូរនៃគ្រឿងញៀន។ គួរបញ្ជាក់ផងដែរថា ការប្រកាសដាក់ពង្រាយនេះ ក៏ធ្វើឡើងចំពេលមានវត្តមាននាវាពិឃាតរបស់អាមេរិកនៅក្នុងតំបន់ ដែលជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅទូទាំងតំបន់អាមេរិកឡាទីន។





x Enlarged Image