ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្ស បន្ទាប់ពីការរអិលបាក់ដីកប់លំនៅដ្ឋានជាច្រើនខ្នងក្នុងស្រុក ម៉ាណែស (Maneah) របស់ប្រទេសហ្គីណេ និងបានឆក់យកជិវិតមនុស្សប្រមាណ 16 នាក់ហើយមកទល់ពេលនេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសហ្គីណេ ក៏ដូចជាប្រទេសភាគច្រើននៃទ្វីបអាហ្រ្វិកខាងលិច ដែលតែងតែប្រឈមនឹងទឹកជំនន់ និងការរអិលបាក់ដី ក្នុងរដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា។
