គ្រោះមហន្តរាយទឹកជំនន់ បានលិចភូមិប្រមាណ 1600 នៅទូទាំងខេត្ត ផុនចាប់ របស់ប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 17 នាក់ និងជះផលប៉ះពាល់ដល់មនុស្សជាង 1 លាននាក់។ ក្នុងសប្តាហ៍នេះ អាជ្ញាធរក្នុងតំបន់ បានជម្លៀសមនុស្សជាងមួយលាននាក់ ចេញពីលំនៅដ្ឋានរបស់ពួកគេក្នុងខេត្ត ផុនចាប់ ខណៈដែលទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មានក្នុងរយៈពេល 4 ទសវត្សរ៍ បានបង្កជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា ចំនួនមនុស្សស្លាប់ដោយទឹកជំនន់ក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីចុងខែមិថុនាមក បានកើនឡើងដល់ 819 នាក់ហើយ។