យោងតាមភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា អគ្គីភ័យ បានឆាបឆេះអណ្តូងប្រេងខុសច្បាប់មួយកន្លែងនៅក្នុងខេត្ត ចាវ៉ា របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្ស 3 នាក់ 2 នាក់ផ្សេងទៀតរងរបួស និងបង្ខំឲ្យមានការជម្លៀសមនុស្ស 750 នាក់ ចេញពីតំបន់។ ប្រជាពលរដ្ឋដែលរស់នៅជុំវិញអណ្តូង ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ខណៈដែលទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ បានដាក់ពង្រាយកងកម្លាំង និងគ្រឿងចក្រ ដើម្បីពន្លត់ភ្លើងដែលឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ។