កាលពីថ្ងៃព្រហស្បតិ៍ ទី25 ខែសីហា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចាប់ផ្តើមដំណើរការរយៈពេល 30 ថ្ងៃ ដើម្បីដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញលើប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់ប្រទេសអ៊ីរ៉ង់ម្នាក់បានចោទប្រកាន់ប្រទេសមហាអំណាចអឺរ៉ុបទាំង 3 នេះ ថាបានធ្វើឲ្យប៉ះពាល់ដល់ចំណងការទូត និងបានប្តេជ្ញាថា ទីក្រុងតេអេរ៉ង់នឹងមិនចុះញ៉មពីសម្ពាធទណ្ឌកម្មនេះទេ។ គួរបញ្ជាក់ផងដែរថា ប្រទេសអឺរ៉ុបទាំង 3 នេះ ឬហៅកាត់ E3 បានចោទប្រកាន់ថា ប្រទេសអ៊ីរ៉ង់ បានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ 2015 ដែលមានគោលបំណងរារាំងការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិលើប្រទេសអីរ៉ង់នោះ។