មនុស្សប្រមាណ 300 នាក់បានស្លាប់នៅភាគពាយព្យប្រទេសប៉ាគីស្ថាន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់។ ទឹកជំនន់ បានជន់លិចតំបន់ភ្នំដាច់ស្រយាលមួយកន្លែង ជាមួយនឹងការរអិលបាក់ដីកប់ភូមិជាច្រើន ខណៈដែលគិតត្រឹមថ្ងៃអាទិត្យ ទី17 ខែសីហា មានមនុស្សដល់ទៅ 307 នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន។
