គិតចាប់តាំងពីថ្ងៃសុក្រ ទី15 ខែសីហាសប្តាហ៍មុនមក ទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានឆក់យកជិវិតមនុស្សយ៉ាងហោចណាស់ 341 នាក់ក្នុងនោះមានស្ត្រី 28 នាក់ និងកុមារ 21 នាក់ នៅភាគពាយព្យប្រទេសប៉ាគីស្ថាន។ គួរបញ្ជាក់ផងដែរថា យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងរដូវមូសុងវស្សានេះ បានឆក់យកជីវិតមនុស្សសរុប 660 នាក់ហើយនៅទូទាំងប្រទេសប៉ាគីស្ថាន ចាប់តាំងពីចុងខែមិថុនាមក។
