មនុស្សប្រមាណ 360 នាក់ ក្នុងនោះរួមមានកុមាររាប់សិបនាក់ បានធ្លាក់ខ្លួនឈឺ ដោយសារពុលអាហារនៅក្នុងទីក្រុង ស្រាហ្កេន របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់នៅសាលារៀន ដែលនេះ ជាករណីពុលអាហារដ៏ធំបំផុតដែលបានប៉ះពាល់ដល់កម្មវិធីអាហារឥតគិតថ្លៃរបស់លោកប្រធានាធិបតី ប្រាបូវូ ស៊ូបៀនតូ (Prabowo Subianto)។ របបអាហារថ្ងៃត្រង់ ដែលទំនងមានមេរោគនេះ រួមមានអង្កររមៀត ឆ្អឹងជំនីរអូម៉ាឡែត ត្រសក់ និងសាឡាត់ ផ្លែប៉ោមចំណិត និងទឹកដោះគោមួយប្រអប់ ដែលចម្អិននៅក្នុងផ្ទះបាយមួយកន្លែង ដើម្បីចែកចាយដល់សាលារៀនជាច្រើនក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា  ប្រទេសឥណ្ឌូនេស៊ី ករណីពុលអាហារនេះ ក៏ធ្លាប់បានផ្ទុះឡើងកាលពីខែឧសភាកន្លងទៅ ដោយសិស្សប្រមាណ 200 នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទានអាហារទាំងនេះ ហើយបន្ទាប់មក មន្ទីរពិសោធន៍រដ្ឋបានរកឃើញថា អាហារទាំងនេះ មានផ្ទុកបាក់តេរី។