រូបភាពដែលចេញផ្សាយដោយនាយកដ្ឋានប៉ូលីសក្នុងតំបន់ បានបង្ហាញពីបំណែកយន្តហោះពេទ្យដែលបានធ្លាក់នៅជិតអាកាសយានដ្ឋានក្នុងរដ្ឋ អារីហ្សូណា របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី5 ខែសីហា។ យោងតាមនាយកដ្ឋានប៉ូលីស យន្តហោះធុនតូចមួយគ្រឿង បានហោះទៅទទួលអ្នកជំងឺពីមន្ទីរពេទ្យក្បែរនោះ តែបានធ្លាក់ និងឆាបឆេះភ្លាមៗ បណ្តាលឲ្យមនុស្សទាំង 4 នាក់នៅលើយន្តហោះស្លាប់បាត់បង់ជិវិត ខណៈដែលមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
