ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងរដ្ឋ ម៉ាហារ៉ាស្ត្រា (Maharashtra) របស់ប្រទេសឥណ្ឌា បានបង្កជាទឹកជំនន់ឆក់យកជិវិតមនុស្សយ៉ាងហោចណាស់ 4 នាក់ និងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌាបានចេញការជូនដំណឹងអំពីទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល 24 ម៉ោងបន្ទាប់ នៅទូទាំងតំបន់ឆ្នេរសមុទ្រជាច្រើននៃរដ្ឋ។ គួរបញ្ជាក់ផងដែរថា ភ្លៀងធ្លាក់ក្នុងរដូវវស្សា មានសារៈសំខាន់ណាស់សម្រាប់ប្រទេសឥណ្ឌា ដោយសារតែស្ទើរតែពាក់កណ្តាលនៃដីស្រែរបស់ប្រទេសនេះ ខ្វះប្រព័ន្ធធារាសាស្រ្ត។ តែយ៉ាងណាមិញ ភ្លៀងធ្លាក់ខ្លាំងលើសចំនួន បានបង្កជាការជន់លិចយ៉ាងខ្លាំង យោងតាមប្រព័ន្ធលូបង្ហូរទឹក មិនគ្រប់គ្រាន់។