ទឹកជំនន់ និងការបាក់ដី បានវាយប្រហារភូមិមួយកន្លែងនៅតំបន់ភ្នំហិម៉ាឡៃ នៃរដ្ឋ អ៊ូតារ៉ាខាន់ (Uttarakhand) របស់ប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 4 នាក់ ប្រមាណ 50 នាក់ផ្សេងទៀត បាត់ខ្លួន និងជាង 70 នាក់ទៀត ត្រូវបានជម្លៀសចេញពីភូមិ។ ការរអិលបាក់ដី បានហូរកាត់ភូមិ ដារ៉ាលី (Dharali) ដោយបានកប់លំនៅដ្ឋានជាច្រើនខ្នង។ ក្រុមស្វែងរក និងជួយសង្រ្គោះត្រូវបានបញ្ជូនទៅកាន់តំបន់ ដើម្បីព្យាយាមជួយសង្គ្រោះមនុស្សដែលកប់ជាប់នៅក្រោមកំទេចកំទី និងភក់។
