មនុស្ស 5 នាក់ស្លាប់ ជាង 20 នាក់រងរបួស បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារលើក្រុង ខាឃីវ របស់អ៊ុយក្រែន !

International • August 19, 2025
មនុស្ស 5 នាក់ស្លាប់ ជាង 20 នាក់រងរបួស បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារលើក្រុង ខាឃីវ របស់អ៊ុយក្រែន !

រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសលើតំបន់លំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង ខាឃីវ របស់ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស 5 នាក់ និងប្រមាណ 19 នាក់ទៀតរងរបួស ស្របពេលដែលសហរដ្ឋអាមេរិក បាននឹងកំពុងដាក់សម្ពាធលើទីក្រុង គៀវ ឲ្យចាត់វិធានការឲ្យបានឆាប់រហ័សដើម្បីបញ្ចប់សង្រ្គាមមួយនេះ។ គួរបញ្ជាក់ផងដែរថា ទីក្រុង ខាឃីវ របស់ប្រទេសអ៊ុយក្រែន ដែលមានទីតាំងក្បែរព្រំដែនជាមួយប្រទេសរុស្ស៊ី គឺជាគោលដៅនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលជាប្រចាំ ចាប់តាំងពីទីក្រុងមូស្គូ បើកការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ 2022 មក។