រថយន្តក្រុងផ្ទុកមនុស្សលើសចំណុះ ដែលដឹកជនជាតិអាហ្វហ្គានីស្ថានចេញពីប្រទេសអ៊ីរ៉ង់ បានបុកជាមួយរថយន្តក្រុងមួយគ្រឿងផ្សេងទៀត បង្កជាការផ្ទុះឆាបឆេះសម្លាប់មនុស្សយ៉ាងហោចណាស់ 79 នាក់ ក្នុងនោះមានកុមារ 17 នាក់។ រថយន្តក្រុងដែលផ្ទុះឆាបឆេះនោះ បានដឹកជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលត្រូវបានបណ្តេញចេញពីប្រទេសអ៊ីរ៉ង់។ គួរបញ្ជាក់ផងដែរថា  គ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានជាធម្មតានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន យោងតាមហេដ្ឋារចនាសម្ព័ន្ធមិនល្អ បន្ទាប់ពីសង្គ្រាមរាំរៃអស់ជាច្រើនទសវត្សរ៍។