ប្រទេសចិន នឹងរៀបចំការធ្វើព្យុហយាត្រាដើម្បីរំលឹកខួប 80 ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី 2 ពោល គឺបន្ទាប់ពីការចុះចាញ់របស់ប្រទេសជប៉ុន នៅថ្ងៃពុធ ទី3 ខែកញ្ញាខាងមុខនេះ ដោយមានការចូលរួមរបស់លោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង លោកប្រធានាធិបតីប្រទេសរុស្ស៊ី ពូទីន និងមេដឹកនាំនៃប្រទេសមួយចំនួនទៀត។ គួរបញ្ជាក់ផងដែរថា យោងតាមប្រវត្ដិសាស្រ្ដរបស់បក្សកុម្មុយនិស្តចិនបានឲ្យដឹងថា ជនរងគ្រោះជនជាតិចិនដែលស្លាប់ និងរងរបួស ក្នុងសម័យសង្គ្រាម ចិន-ជប៉ុន កាលពីឆ្នាំ 1937 ដល់ឆ្នាំ 1945 មានចំនួន 35 លាននាក់ ខណៈដែលការកាន់កាប់របស់ជប៉ុន បានជំរុញឲ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនចិនរហូតដល់ទៅ 100 លាននាក់ ក៏ដូចជាការសម្លាប់រង្គាលនៅខេត្តណានជីង កាលពីឆ្នាំ 1937 ដែលជនជាតិចិនប្រមាណ 100.000 ទៅ 300.000 នាក់ ត្រូវបានសម្លាប់នោះ។
