នៅព្រឹកថ្ងៃពុធ ទី6 សីហានេះ ប្រទេសជប៉ុនបានរៀបចំពិធីរំលឹកខួបលើកទី 80 នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយមានការចូលរួមពីប្រជាជនប្រមាណ 55.000 នាក់ រួមទាំងភ្ញៀវអន្តរជាតិមកពីប្រទេស និងតំបន់ចំនួន 120។ គ្រាប់បែកនុយក្លេអ៊ែរដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាដោយសហរដ្ឋអាមេរិកកាលពី 80 ឆ្នាំមុន បានសម្លាប់មនុស្សប្រមាណ 78.000 នាក់ ហើយគិតត្រឹមចុងឆ្នាំ 1945 ចំនួនអ្នកស្លាប់សរុប ដោយផលប៉ះពាល់នឹងវិទ្យុសកម្មបានឈានដល់ប្រមាណ 140.000 នាក់។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូជាលើកទី 2 លើទីក្រុងណាហ្គាសាគី។
