លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានថ្លែងបញ្ជាក់ថា បុគ្គលិកសង្គ្រោះបន្ទាន់នៅក្នុងទីក្រុង គៀវ កំពុងបន្តប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ បន្ទាប់ពីការវាយប្រហារបស់រុស្ស៊ីលើអគារលំនៅដ្ឋាជនស៊ីវិលមួយកន្លែង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 8 នាក់ ក្នុងនោះ រួមមានទាំងកុមារផងដែរ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ដោយថា "រុស្ស៊ី បានជ្រើសរើសការវាយប្រហារគ្រាប់មីស៊ីល ជំនួសឲ្យតុចរចា នឹងជ្រើសរើសបន្តការសម្លាប់ ជំនួសឲ្យការបញ្ចប់សង្រ្គាម"។
