កណ្ដាល៖ 

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តនិងម៉ូតូ មួយគ្រឿងផងដែរបណ្តាលអោយមនុស្សរងរបួស០៣នាក់ និងបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ALPARD បណ្ដាលឲ្យរថយន្តខូចខាត៣គ្រឿង ខូចម៉ូតូ១គ្រឿង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៦:៤០នាទី នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៩ .២០ក្នុងភូមិស្លាបតអោន ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើតាមប្រភពពីសមត្ថកិច្ចបានឲដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានរថយន្ត០១គ្រឿងម៉ាកTOYOTA ALPHARD ពណ៌ខ្មៅប្រភេទគ្រួសារ  ផ្លាកលេខ  ភ្នំពេញ2CA-1292  បើកបរដោយ ឈ្មោះសឿង សារឹត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិក្រសាំង   ឃុំក្រសាំង ស្រុកឈូក ខេត្តកំពត មានអ្នករួមដំណើរម្នាក់ឈ្មោះTANG XIAOSHAN(តាង សៀវសាន់) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន  ស្នាក់នៅក្រុងបាវ៉ិត ខេត្តស្វាយរៀង ដែលបើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ(ពីកើតទៅលិច)តាមផ្លូវជាតិលេខ១។

ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានរេចង្កូតទៅបុកកង់ក្រោយរថយន្តម៉ាក MAZDA ពណ៌ស ប្រភេទដឹកទំនិញធុនតូចពាក់ផ្លាកលេខរដ្ឋ25.2.1229  បើកបរដោយឈ្មោះ សែន គឹមជឿន ប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិជ្រោយតាកែវ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបើកបរមានទិសដៅផ្ទុយគ្នា(ពីភ្នំពេញទៅអ្នកលឿង) ហើយរថយន្ត ALPHARDខាងលើបានរេចង្កូតទៅបុកជាមួយរថយន្ត មួយគ្រឿងទៀត ម៉ាក់SSANGYONG REXTON  (សាងយ៉ូង រេចតុន)ពណ៌ទឹកប្រាក់ ប្រភេទគ្រួសារ ពាក់ផ្លាកលេខ ភ្នំពេញ. 2BG.6925 បើកបរដោយឈ្មោះអ៊ឹង ឆាយម៉េង ភេទប្រុស អាយុ ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរ នគរបាល មានទីលំនៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ភ្នំពេញ ដែលបើកមានទិសដៅផ្ទុយគ្នា(ពីភ្នំពេញទៅអ្នកលឿង) ។

ស្របពេលនោះមានម៉ូតូមួយគ្រឿងទៀត ម៉ាកHONDA DEEAM C125 ពណ៌ខ្មៅ ប្រភេទទោចក្រយានយន្ត ពាក់ផ្លាកលេខ ឃ 3769 ក.ណ ទិសដៅភ្នំពេញអ្នកលឿងបានបុកពីក្រោយរថយន្ត ម៉ាក់SSANGYONGពេញទំហឹង បណ្តាលអោយរងរបួស អ្នកបើកបរម៉ូតូ ម៉ាកHONDA DEEAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ .ក ណ.3769  បើកបរដោយឈ្មោះ សម ស៊ីម ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរលក់ដូរនិងអ្នករួមដំណើរ ឈ្មោះ តូច សាវី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរត្រូវជាប្រពន្ធ អ្នកបើកម៉ូតូ មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរមានទិសដៅពីភ្នំពេញទៅអ្នកលឿង បានបុកពីក្រោយរថយន្ត ម៉ាក SSANG YONG REXTON បន្ថែមទៀត បណ្តាលអោយរងរបួសស្រាល អ្នកបើកបរម៉ូតូឈ្មោះ សម ស៊ីម និងរបួសស្រាលអ្នករួមដំណើរ ឈ្មោះ តូច សាវី ត្រូវបានរថយន្តសង្រោះបន្ទាន់ដឹកទៅព្យាបាលនៅមន្ទីរបង្អែកស្រុកកៀនស្វាយ។

ចំណែកឈ្មោះឈ្មោះTANG XIAOSHAN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្រុងបាវ៉ិត ខេត្តស្វាយរៀង រងរបួសធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនថៃ ខាងភ្នំពេញ។

រថយន្តខូចខាតស្រាល០៣គ្រឿងនិងម៉ូតូខូចខាតស្រាល ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕