បន្ទាយមានជ័យ ៖ 

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា៖រយៈពេល១ថ្ងៃ ពលរដ្ឋកម្ពុជា បានវិលត្រឡប់ចូលមក  កម្ពុជាមានចំនួន៦៧២នាក់ស្រី៣០៦នាក់ និងពលរដ្ឋថៃ ចាកចេញពីកម្ពុជាទៅថៃមានចំនួន៨៨នាក់ស្រី៤៥នាក់ បើប្រៀបធៀបកាលពីម្សិលមិញ  ១ថ្ងៃពលរដ្ឋកម្ពុជាវិលត្រឡប់មកកម្ពុជាវិញ មានចំនួន៥០៣នាក់ស្រី២២០នាក់ និងពលរដ្ឋថៃចាក់ចេញពីកម្ពុជាទៅថៃមានចំនួន៧៥នាក់ស្រី៣៦នាក់។

លោក បានបញ្ជាក់ថា៖ភាគីទាហានឈុតខ្មៅថៃ បានសម្រួលពេលវេលាបើកច្រកទ្វារ ខ្លងលឹក ប្រទេសថៃ ដែលឈមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបើកចេញចេញ.ចូល នៅម៉ោង១រសៀលហើយបិទទៅវិញនៅម៉ោង៤ល្ងាច គឺបិទបើកច្រកទ្វារព្រំដែនកម្ពុជា.ថៃ ១ថ្ងៃបានតែ៣ម៉ោង គឺបើកសម្រាប់អោយពលរដ្ឋកម្ពុជា វិលចូលប្រទេសកម្ពុជានិងពលរដ្ឋថៃ វិលចូលប្រទេសថៃ វិញ។

លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា៖ក្រោយស្ថានភាពព្រំដែនកម្ពុជា.ថៃ មានភាពតានតឹង ក្រោយមានការផ្ទុះអាវុធក្នុងភូមិសាស្គ្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ  គេសង្កេតឃើញសិស្សដែលទៅស្នាក់នៅជាមួយឪពុកម្តាយនៅផ្សាររោងក្លឿប្រទេសថៃ ត្រូវបានវិលចូលកម្ពុជាវិញឈប់ចេញ.ចូល នៅតែអាជីវករនិងពលករ បន្តចូលរាល់ថ្ងៃ៕