ជំនួបដោយផ្ទាល់រវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកប្រធានាធិបតីរុស្ស៊ី អាចនឹងធ្វើឡើងឆាប់ៗនេះ

International • August 08, 2025
ជំនួបដោយផ្ទាល់រវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកប្រធានាធិបតីរុស្ស៊ី អាចនឹងធ្វើឡើងឆាប់ៗនេះ

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី7 ខែសីហាថា លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អាចជួបពិភាក្សាជាមួយរូបលោក ដោយមិនបាច់មានវត្តមានរបស់លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី។ យោងតាមការបញ្ជាក់របស់វិមានក្រឹមឡាំង លោកប្រធានាធិបតី ពូទីន និងលោកប្រធានាធិបតី ត្រាំ នឹងជួបប្រជុំគ្នានៅក្នុងរយៈប៉ុន្មានថ្ងៃខាងមុខ ដើម្បីស្វែងរកការបិទបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលអូសបន្លាយមកអស់រយៈពេលជាង 3 ឆ្នាំកន្លះមកនេះ។