បន្ទាយមានជ័យ៖ 

ទាហានឈុតបារ៉ាថៃប្រមាណ២០នាក់បានយកបន្លាលួសមកហ៊ុំព័ទ្ធ បិទផ្លូវចូលផ្ទះប្រជាពលរដ្ឋ៣ទៅ៤ខ្នងនៅតាមបណ្តោយផ្លូវចូលច្រកជោគជ័យខាងកម្ពុជា ដែលឈមនិងច្រកណងចាន់ថៃនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ស្ថិតភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋបានប្រាប់ថា៖ មានទាហានថៃឯកសណ្ឋានប៉ារ៉ាប្រមាណជា២០នាក់ មាន ខ្លះកាន់អាវុធខ្លះទៀតកាន់លួសបន្លាបាននាំគ្នាមកហ៊ុំព័ទ្ធផ្ទះប្រជាពលរដ្ឋប្រមាណជា៣ទៅ៤ខ្នងផ្ទះ និងបិទផ្លូវមិនអោយចេញ.ចូល ដោយទាហានថៃរំលោភបំពានទៅលើដែនអធិប តេយ្យភាពកម្ពុជា។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៥កន្លងទៅទាហានថៃ ជាច្រើននាក់និងមានគ្រឿងចក្រប្រភេទអ៊ែស្កាទ័រ១គ្រឿងបានចូលវ៉ៃកំទិចចោលរោងនិងប៉ុស្តិ៍ច្រករបៀង២កន្លែង គឺច្រកជោគជ័យ និងច្រកតំបន់៥ ដែលទ័ពកម្ពុជាឈរជើង បណ្តាលឲ្យ ខ្ទេចអស់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ដោយឡែកនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ មាន ទាហានថៃប្រមាណ២០នាក់ ប្រដាប់ដោយអាវុធនិងបន្លាលួសបានធ្វើសកម្មភាពចូលមក ដាក់បន្លាលួសហ៊ុំព័ទ្ធផ្ទះអ្នកស្រុក ចូលមកដែនអធិបតេយ្យរបស់កម្ពុជា ដែលមានចំងាយ ពីប៉ុស្តិ៍ដែលបានវាយកំទេចប្រមាណជាង១០០ម៉ែត្រទៀត។ 

អាជ្ញាធរស្រុកអូរជ្រៅបានប្រាប់ថា៖ ទាហានសៀមពិតជាបានយកលួសបន្លាមកហ៊ុំព័ទ្ធផ្ទះ ប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះនៅពេលដែលប្រជាពលរដ្ឋត្រូវបានភៀសសឹកចេញ ទាហានសៀម បានចូលមករករឿង និងអុកឡុករាល់ថ្ងៃដែលជាការព្រួយបារម្ភ ទើបប្រជា ពលរដ្ឋជញ្ជូនអីវ៉ានចេញអស់ជម្លៀស ចេញដើម្បីសុវត្ថិភាពទាហានសៀមពិតជារំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាពិតមែន៕