បន្ទាយមានជ័យ ៖
ប្រជាពលរដ្ឋស្រក់ទឹកភ្នែកសុំឲ្យជួយរកយុត្តិធម៌ពេលដែលទាហានថៃយកបន្លាលួសហ៊ុំព័ទ្ធផ្ទះនៅពេលដែលក្រុមអ្នកសង្កេតការណ៍អន្តរកាល៧ប្រទេសចុះពិនិត្យជាក់ស្តែងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នៅភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសចុះពិនិត្យ មាន៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងក្រុមអ្នកសង្កេតការរណ៍អន្តរកាល(IOT)មកពី៧ប្រទេស ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ា ប៊្រុយណេ ឥណ្ឌូនេស៊ី ពីលីពីន វៀតណាមនិងកម្លាំងយោធភូមិភាគទី៥និង អាជ្ញាធរខេត្តបន្ទាយមានជ័យ។
ក្រុមអ្នកសង្កេតការណ៍ទាំង៧ប្រទេស ត្រូវបានចុះពិនិត្យស្ថានភាពព្រំដែនជាក់ស្តែងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មាន៖១.ច្រកតំបន់បឹងត្រកួនស្ថិតនៅស្រុកថ្មពួក ២.ច្រកព្រៃចាន់(ច្រកតំបន់៥)ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ៣.ច្រកជោគជ័យ ស្ថិតភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ៤.ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៥.ពិនិត្យព្រំដែនចំណុចក្រោយអគារថ្មីស្ថិតភូមិអូរជ្រៅ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះទៅពិនិត្យជាក់ស្តែងនៅច្រកព្រៃចាន់(ច្រកតំបន់៥)និងច្រកជោគជ័យ ស្ថិតភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ឃើញប្រជាពលរដ្ឋ ដែល ត្រូវទាហានថៃឯកសណ្ឋានប៉ារ៉ាប្រដាប់ដោយអាវុធគ្រប់ដៃ បានដាក់បន្លាលួស និងកង់ឡាន បិទផ្លូវហំព័ទ្ធផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងផ្ទះ ក្នុងនោះមានច្រកតំបន់៥ចំនួន៣ខ្នងផ្ទះ ច្រកជោគជ័យចំនួន៣ខ្នងផ្ទះ ប្រជាពលរដ្ឋបាននាំគ្នាសម្រក់ទឹកភ្នែកសុំអោយក្រុមអ្នក សង្កេតការណ៍ទាំង៧ប្រទេសដែលជាអនុព័ទ្ធយោធាមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេស កម្ពុជា ជួយរកយុត្តិធម៌ដល់ពួកគាត់ដែលត្រូវបានទាហានថៃហ៊ុំព័ទ្ធយកផ្ទះចំនួន៦ខ្នង គ្មានផ្ទះរស់នៅហើយបង្កអោយប្រជាពលរដ្ឋមានការភ័យខ្លាចដោយមានការឈ្លានពានអធិបតេយ្យភាពកម្ពុជា៕
