មនុស្សម្នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃនៅតំបន់ អ៊ូដេ (Aude) ភាគខាងត្បូងប្រទេសបារាំង។ យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ភ្លើងបានឆាបឆេះផ្ទៃដីចំនួន 11.000 ហិកតា ហើយបច្ចុប្បន្ន ក្រុមអ្នកពន្លត់អគ្គីភ័យ ចំនួន 1820 នាក់ កំពុងព្យាយាមពន្លត់ភ្លើងដែលឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅនេះ ស្របពេលដែលលោកប្រធានាធិបតី អ៊ែម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានដាក់ពង្រាយ ធនធានចាំបាច់ទាំងអស់របស់រដ្ឋាភិបាល ដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃនេះ។
