យោធាអ៊ីស្រាអែល បានបង្ហាញពីខ្សែវីដេអូនៃសកម្មភាពវាយប្រហាររបស់ខ្លួនលើក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងទីក្រុង ខាន់ យូនីស តំបន់ ហ្គាហ្សា។ ខ្សែវីដេអូបានបង្ហាញពីការរត់ភៀសខ្លួនរបស់ក្រុមហាម៉ាស ដែលរត់ចូលផ្លូវរូងក្រោមដីអំឡុងពេលនៃការវាយប្រហាររបស់អ៊ីស្រាអែល។ គួរបញ្ជាក់ផងដែរថា សង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 នៅពេលដែលក្រុមហាម៉ាសបើកការវាយឆ្មក់លើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រមាណ 1200 នាក់ និងចាប់មនុស្ស 251 នាក់ទៀតជាចំណាប់ខ្មាំង។ ជាការឆ្លើយតបសងសឹក ជនជាតិប៉ាឡេស្ទីនប្រមាណ 62.200 នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ដែលក្នុងនោះភាគច្រើន គឺជាស្រ្តី និងកុមារ។