ទូរទស្សន៍រដ្ឋ CCTV របស់ប្រទេសចិនបានរាយការណ៍ពីការបំផ្លិចបំផ្លាញដោយព្យុះទីហ្វុង កាជីគី ដោយបង្កជាការបាក់រលំដើមឈើ និងកាត់ផ្តាច់ចរន្តអគ្គីសនីលើកោះ ហៃណាន នៅព្រឹកថ្ងៃចន្ទ ទី25 ខែសីហានេះ។ អាជ្ញាធរកោះហៃណាន បានប្រកាសគ្រាអាសន្នកម្រិតទី 3 និងជំរុញឲ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលព្យុះនេះ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាមនារសៀលនេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាម បានបិទអាកាសយានដ្ឋាន សាលារៀន និងចាប់ផ្តើមការជម្លៀសប្រជាជនរាប់រយនាក់ ខណៈដែលប្រទេសនេះ ត្រៀមសម្រាប់ការមកដល់នៃព្យុះដ៏ខ្លាំងបំផុតក្នុងឆ្នាំនេះ។