រាប់ទុកថាជាដំណឹងដ៏សោកសៅបំផុតសម្រាប់វិស័យសិល្បៈខ្មែរ ខណៈពេលដែលតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពនៅក្នុងភាពយន្តខ្នាតធំ រឿង “ភ្លើងឆេះក្លឹបក្រោមដី” បានបង្ហាះសំណេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ ថ្មីៗនេះ។

យោងតាមរយៈសំណេរនេះ បានឱ្យដឹងថា ឪពុកជាទីស្រឡាញ់របស់លោក បានចែកឋានទៅហើយ។

ជាមួយដំណឹងដ៏រន្ធត់នេះ តារាសម្តែងប្រុសរូបនេះ បានបង្ហោះសំណេរយ៉ាងដូច្នេះថា៖ “ទាមទារចង់ជួបកូន ខលមើលមុខកូន និយាយពាក្យថាលា ចង់ជួបកូនពៅ មើលលែងស្គាល់អ្នកផ្សេង តែនៅចាំតែកូនពៅគាត់ អូយប៉ាអើយប៉ា”។

យ៉ាងណាមិញ បន្ទាប់ពីដំណឹងនេះត្រូវបានផ្សព្វផ្សាយរួចមក មានមិត្តរួមអាជីពសិល្បៈ និងមហាជនជាច្រើន បានចូលរួមរំលែកទុក្ខដល់ លោក ប៊ុន ខេវិន ដែលមានទុក្ខជាទម្ងន់ ដោយបានបាត់បង់លោកឪពុក ដែលជាសមាជិកក្នុងគ្រួសារផងដែរ៕