ពិតជាតារាចម្រៀងគំរូ ស័ក្តិសមនឹងទទួលបានងារជាកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាពិតមែន ដោយកាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះសំណេរមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ផ្ញើជូនទៅកាន់ប្អូនៗដែលបាននិងកំពុងត្រៀមខ្លួនចូលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ ២០២៥ នេះផ្ទាល់តែម្តង។

នៅក្នុងសំណេរខ្លីមួយនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានជូនពរ និងផ្តល់ជាកម្លាំងចិត្តពីចម្ងាយ ដល់ប្អូនៗឱ្យមានស្មារតីរឹងមាំ មុះមុត និងបំពេញកាតព្វកិច្ចឱ្យបានល្អសម្រាប់ការប្រលងមួយនេះផងដែរ។

តាមរយៈខ្លឹមសារនៃសំណេរទាំងមូលរបស់ អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានបង្ហោះនេះ មានន័យយ៉ាងដូច្នេះថា៖ “សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥

ជូនពរ ប្អូនៗ ដែលត្រូវប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅ២ថ្ងៃខាងមុខនេះ ឲ្យមានស្មារតី រឹងមាំ មុះមុត បំពេញកាតព្វកិច្ច ចំនួន២ថ្ងៃ ឲ្យបានល្អតាមអ្វីដែលអាចធ្វើទៅបាន ស៊ូៗ បង កញ្ញា ផ្តល់កម្លាំងចិត្តពីចម្ងាយឲ្យណា”។

ដ្បិតថា នេះគ្រាន់តែជាសារខ្លីមួយក្តី ក៏ប៉ុន្តែវាគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់អ្នកគាំទ្ររបស់ខ្លួន ជាពិសេសគឺប្អូនៗសិស្សថ្នាក់ទី ១២ ដែលត្រៀមខ្លួនប្រលងនេះផ្ទាល់តែម្តង។ មិនតែប៉ុណ្ណោះពួកគេក៏បានចូលទៅបញ្ចេញមតិអរគុណ នៅពីក្រោមការបង្ហោះសារជូនពរ និងការផ្តល់ជាកម្លាំងចិត្ត របស់អ្នកនាង ឱក សុគន្ធកញ្ញាផងដែរ៕