មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងចូលសវនាការកាត់ទោសលើសំណុំរឿងប្រមាថព្រះមហាក្សត្រ នៅថ្ងៃទី 22 ខែសីហាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃ អនុវត្តច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុតមួយក្នុងពិភពលោក ដោយអាចជំរុញឲ្យមានការជាប់ពន្ធនាគាររហូតដល់ 15 ឆ្នាំចំពោះជនណាដែលត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍ ប្រមាថ ឬគំរាមកំហែងព្រះមហាក្សត្រ មាហា វ៉ាចារ៉ាឡុងកន (Maha Vajiralongkorn) និងខ្សែរាជវង្ស។
