មនុស្សប្រមាណ 40 នាក់បានបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងដែលដឹកមនុស្ស 50 នាក់ បានលិចនៅរដ្ឋ សូកូតូ របស់ប្រទេសនីហ្សេរីយ៉ា។ បច្ចុប្បន្ន អាជ្ញាធរកំពុងសហការជាមួយក្រុមសង្រ្គោះបន្ទាន់ ដើម្បីចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងកំណត់ទីតាំងអ្នកបាត់ខ្លួន។ គួរបញ្ជាក់ផងដែរថា កាលពី 3 សប្តាហ៍មុន ក៏មានឧបទ្ទវហេតុស្រដៀងគ្នានេះកើតមានក្នុងប្រទេសនីហ្សេរីយ៉ា ដោយមានមនុស្សយ៉ាងហោចណាស់ 13 នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងដែលដឹកអ្នកដំណើរប្រមាណ 100 នាក់ បានក្រឡាប់លិច។
