ភ្នំពេញ៖ 

ឯកឧត្តម ស៊ាន បូរ៉ាត ត្រូវបានប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀងចេញសេចក្តីសម្រេចផ្អាកតួនាទី ពីអនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ។ 

តាមសេចក្តីសម្រេចរបស់អង្គភាពអំពើពុករលួយ(ACU)លេខ០៣៨/២៥ ស.រចុះថ្ងៃទី១១ ខែសីហាឆ្នាំ២០២៥ បានសម្រេច ត្រូវបានផ្អាកមុខងារឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ(ACU)។ ឯកឧត្តម ស៊ាន បូរ៉ាត ត្រូវបង្ហាញខ្លួនរៀង រាល់ថ្ងៃ ធ្វើការនៅអង្គភាពប្រឆាំងអំពើពុករលួយ។

សូមបញ្ជាក់ថា កាលពី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមាន អ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ៕