កណ្ដាល៖ 

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនក្រោយពីបានប្រើហិង្សានិងគំរាមថាកំហែងថានឹងសម្លាប់បងស្រីបង្កើតនិងបានប្រើប្រាស់គ្រឿងញៀននៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង០៩និង០០នាទី នៅចំណុចភូមិ វាល ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ មានឈ្មោះ រម្យ ចន្ថា ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិ វាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។(ត្រូវជាបងស្រីបង្កើត)។ ចំណែកជនសង្ស័យ មានឈ្មោះ រម្យ សៅលាង ហៅគង់ ម៉ឺន ភេទ ប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ តានូ ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួន និងត្រូវជាប្អូនប្រុសបង្កើត។

ចំពោះវត្ថុតាងចាប់យករួមមាន៖

១.កណ្ដៀវខ្វាងផ្លែដែកដងធ្វើអំពីឬស្សីប្រវែង០.៦ម៉ែត្រចំនួន ០១ ដើម

២.ជំពាមកៅស៊ូចំនួន ០១

៣.ដុំថ្មចំនួន ០២ ដុំតូចចំនួន ០១ ដុំ ធំចំនួន០១ ដុំ

សម្ភារៈខូចខាតរួមមាន៖

១-បែកកញ្ចក់ទ្វារផ្ទះចំនួន ០១ ផ្ទាំង

៣-បែកញ្ចាក់បង្អួចចំនួន ០១ ផ្ទាំង

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ជាប្រចាំ ហើយ តែងតែរករឿងបងប្អូននិងក្រុមគ្រួសារជាញឹកញាប់។

នៅចំពោះមុខសមត្ថកិច្ចនគរបាល  ជនសង្ស័យ បានសារភាពថាខ្លួន ពិតជាបានយក

ជំពាមកៅស៊ូបាញ់ទៅលើកញ្ចក់បង្អួចផ្ទះ យកដុំថ្មគុបកញ្ចក់បង្អួចផ្ទះ បណ្តាលឲ្យបែកនិងបានយកកណ្ដៀវខ្វាង ស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕