កំពង់ស្ពឺ ៖ 

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថាហិង្សាក្នុងគ្រួសារកូនប្រុសប្រើអាវុធកែឆ្នៃគំរាមបាញ់ទៅលើម្តាយបើសិនម្ដាយមិនព្រមលក់កេរ្ដិ៍អាករណ៍យកមកអោយខ្លួនចាយវាយ ។

 ក្រោយទទួលបានការស្នើសុំអន្ដរាគមន៍ពីប្រជាពលរដ្ឋ វេលាម៉ោង២០នឹង១០នាទី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ កើតហេតុនៅចំណុចភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការ នគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាអោយកំលាំងចុះអន្ដរាគមន៍ភ្លាមៗ ករណីខាងលើជនសង្ស័យជាកូនគំ-រា-មបា-ញ់ស-ម្លា-ប់ម្តាយ ជនសង្ស័យ ឈ្មោះ សៀ ផល្លីន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ តាមការបញ្ជាក់គឺមូលហេតុមកពីម្ដាយមិនព្រមលក់ដីកេរិ្ដដូនតាឲ្យខ្លួនចាយវាយហ្នឹងគេ ទើបខឹងបានយកកាំភ្លើងខ្យល់កែច្នៃប្រើហ្គាសទៅគំរាមបាញ់សម្លាប់ម្តាយបង្កើតរបស់ខ្លួនតែម្ដង ។ 

មុខសញ្ញានេះជាជនប្រើប្រាស់សារធាតុញៀននិងធ្លាប់បានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀនមួយ ពីរលើករួចហើយ តែលទ្ធផលមិនថមថយមកវិញបានមួយរយៈកើតឡើងហឹង្សាដដែល។

សមត្ថកិច្ចនគរបាលបានដកហូតវត្តតាងកាំភ្លើងកែឆ្នៃចំនួន១ដើម (ប្រើហ្គាស)និងដែកស្រួចមួយ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សាកសួរបំពេញនីតិវិធីកសាងសំណុំរឿងចាត់ការតាមច្បាប់៕