រូបភាពផ្កាយរណបបានបង្ហាញពីការបោកបក់របស់ព្យុះទីហ្វុង កាជីគី នៅតំបន់ភាគខាងជើង និងកណ្តាលរបស់ប្រទេសវៀតណាម។ ព្យុះទីហ្វុង កាជីគី បានសម្លាប់មនុស្សយ៉ាងហោចណាស់ 3 នាក់ និង 10 នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសវៀតណាម ខណៈដែលអាជ្ញាធរបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កជាទឹកជំនន់ និងការរអិលបាក់ដី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា ព្យុះនេះបានបំផ្លាញលំនៅដ្ឋានប្រមាណ 7000 ខ្នង ជន់លិចដំណាំស្រូវចំនួន 28.800 ហិកតា បំផ្លាញដើមឈើចំនួន 18.000 ដើម និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងទៀត។