បន្ទាប់ពីជំនួបជាមួយលោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបផ្សេងទៀត ដំណើរការទៅយ៉ាងល្អនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោក នឹងចាប់ផ្តើមរៀបចំសម្រាប់កិច្ចប្រជុំរវាងលោកប្រធានាធិបតីប្រទេសរុស្ស៊ី ពូទីន និង ហ្សេលេនស្គី ក្នុងពេលឆាប់ៗខាងមុខ។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយលោកប្រធានាធីបតីអ៊ុយក្រែន ខ្ញុំបានទូរស័ព្ទទៅកាន់លោកប្រធានាធិបតី ពូទីន និងចាប់ផ្តើមរៀបចំសម្រាប់កិច្ចប្រជុំនៅទីតាំងណាមួយ ដែលត្រូវបានកំណត់រវាងលោកប្រធានាធិបតី ពូទីន និង ហ្សេលេនស្គី។