ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ជាច្រើននៃទីក្រុង ផាត្នា (Patna) របស់ប្រទេសឥណ្ឌា ដោយបានបង្កជាទឹកជំនន់ភ្លាមៗឆក់យកជិវិតមនុស្សយ៉ាងហោចណាស់បីនាក់។ គួរបញ្ជាក់ផងដែរថា រដូវម៉ូសុងវស្សាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសឥណ្ឌា ដែលជាកម្លាំងជំរុញសេដ្ឋកិច្ចទំហំប្រមាណ 4 ពាន់ពាន់លានដុល្លាររបស់ប្រទេសនេះ យោងតាមតម្រូវការទឹកភ្លៀងសម្រាប់ផ្គត់ផ្គង់ កសិដ្ឋាន ដីស្រែចំការ និងបំពេញអាងស្ទុកទឹក។ តែយ៉ាងណាមិញ ភ្លៀងធ្លាក់ខ្លាំងលើសពីតម្រូវការ បានបង្កជាទឹកជំនន់ និងការរអិលបាក់ដី បំផ្លិចបំផ្លាញកសិផល និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើន។
