ភ្នំពេញ៖ ដូចគ្រប់គ្នាបានដឹងមកហើយថា លោក ហួត គីមងួន ឬគេស្គាល់ថាលោក Dori Cambodia ដែលជាស្ថាបនិកពានរង្វាន់បាល់ទាត់ដើម្បីកុមារកម្ពុជា និងជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger all star នោះ ពេលនេះ លោកបានប្រកាសបិទរដូវកាលទី៣ នៃការប្រកួតបាល់ទាត់សប្បុរសធម៌របស់លោកហើយ ។

ដោយសរុបថវិការដែលប្រមូលបាននៅក្នុងរដូវកាលទី៣ នេះសរុបបានចំនួន 22,245$ ដែលការប្រកួតចុងក្រោយគឺជាប្រកួតទី១០ ហើយប្រមូលបានថវិកាចំនួន 6,935$ ផងដែរ។តាមការបញ្ជាក់ពីសំណាក់Dori បានឲ្យដឹងថាសម្រាប់ការប្រកួតបាល់ទាត់បែបសប្បុសរធម៌នេះ ត្រូវបានប្តូរពីការប្រកួតបាល់ទាត់សប្បុរធម៌ជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យកុមារកម្ពុជា ទៅជាការប្រកួតបាល់ទាត់គៀគរថវិការជួយដល់វីរកងទ័ពជួរមុខក្នុងគ្រាប្រទេសជាតិមានការឈ្លានពានពីប្រទេសជិតខាងវិញ ដើម្បីស្របតាមបរិបទជាក់ស្ដែងជួយដល់សង្គមជាតិ។

គួរបញ្ជាក់ផងដែរថាលោក ហួត គីមងួន ឬគេស្គាល់ថាលោក Dori Cambodia ដែលជាស្ថាបនិកពានរង្វាន់បាល់ទាត់ដើម្បីកុមារកម្ពុជា បានរៀបចំការប្រកួតបាល់ទាត់បែបសប្បុសរធម៌នេះ ចំនួន២រដូវកាលរួចមកហើយ ដោយកាលពីរដូវកាលទី១ប្រមូលថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផាបាន 17,604$ ,រដូវកាលទី២ប្រមូលបាន 5,804$ (ដោយកាលនោះកម្ពុជាកំពុងជួបវិបត្បត្តិសេដ្ឋកិច្ចសាកល នៃជម្ងឺកូវិដ១៩ ។