ក្រុមអនុព័ន្ធយោធា៥ប្រទេស បានចុះពិនិត្យស្ថានភាពជាក់ស្តែង ដែលទាហានថៃ ដាក់បន្លាលួសត្រង់មង្គោលសីមាលេខ៤៦និង៤៧

National • August 27, 2025
ក្រុមអនុព័ន្ធយោធា៥ប្រទេស បានចុះពិនិត្យស្ថានភាពជាក់ស្តែង ដែលទាហានថៃ ដាក់បន្លាលួសត្រង់មង្គោលសីមាលេខ៤៦និង៤៧

បន្ទាយមានជ័យ៖ 

ក្រុមអនុព័ន្ធយោធា៥ប្រទេស បានចុះពិនិត្យស្ថានភាពជាក់ស្តែង ដែល ទាហានថៃ ដាក់បន្លាលួសត្រង់មង្គោលសីមាលេខ៤៦និង៤៧នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រុមអ្នកសង្កេតការណ៍អន្តរកាល(lOT)ចំនួន៥ ប្រទេសដែលដឹកនាំដោយអនុព័ទ្ធយោធា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម កម្ពុជាមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និង នាយសេនាធិការយោធភូមិភាគទី៥ និងមេបញ្ជាការមេបញ្ជាការរង។

នៅពេលក្រុមអ្នកសង្កេតការណ៍ចុះពិនិត្យជាក់ស្តែងនៅភូមិសាស្ត្រភូមិជោគជ័យ ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់ថា៖កាលពីរសៀលម៉ោង២.៣០ នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបង្គោលសីមាលេខ៤៦ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានទាហានថៃឯកសណ្ឋានប៉ារ៉ា ប្រមាណជិត១០០នាក់ ប្រដាប់អាវុធចូលមកដាក់ បន្លាលួសប្រវែងជាង១០០ម៉ែត្ររំលោភអធិបតេយ្យភាពកម្ពុជា ហើយ ប្រជាពលរដ្ឋ បានរុញច្រានកម្លាំងថៃថយទៅចំណុចដើម ហើយ ប្រជាពលរដ្ឋដកយកបន្លាលួសមកទុក។

ឯកឧត្តមបានបញ្ជាក់ថា៖ក្រោយទាហានថៃលួចដាក់បន្លាលួសហើយប្រជាពលរដ្ឋ មានប្រុស.ស្រី បាននាំក្រាលតង់ដេកយាមក្បែររបងបន្លាលួសការពារខ្លាចទាហានថៃ លួចចូលមកដាក់ ហើយរយៈពេលកន្លងមកទាហានថៃបានដាក់បន្លាលួសហ៊ុំព័ទ្ធផ្ទះ ប្រជាពលរដ្ឋចំនួន១២ខ្នងផ្ទះស្មើ១២គ្រួសារមានមនុស្សរាយ៥៩នាក់។

ឯកឧត្តម អ៊ុំ រាត្រី បានរួមដំណើរជួយអនុព័ទ្ធយោធាចំនួន៥ប្រទេសបានបន្តចុះទៅពិនិត្យ នៅមង្គោលសីមាលេខ៤៧ក្នុងភូមិសាស្គ្រភូមិជោគជ័យ និងបន្តសង្កេតការណ៍ក្នុងភូមិ សាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ៕










x Enlarged Image