ភ្នំពេញ៖
អាជីវករម្នាក់បាននាំប្រពន្ធ បាននាំប្រពន្ធនិងកូន២នាក់ទៅស្ទូចត្រីលេង នៅ ចំណុចស្រះទឹក ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នាវេលាម៉ោង៣ ខែសីហា ឆ្នាំ២០២៥ ។ ខណៈនោះស្រាប់តែជនសង្ស័យម្នាក់ ជិះម៉ូតូ១ គ្រឿងទៅឈប់ជិត រួចឆក់ខ្សែ ក ១ខ្សែបានសម្រេច ហើយជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោល ។
បុរសរងគ្រោះខាងលើឈ្មោះម៉ៅ ធាន អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាត់បង់ខ្សែកប្លាទីន១ខ្សែតម្លៃ១,៥០០ដុល្លារ ។ គាត់ជិះរថយន្ត១គ្រឿងម៉ាកឡង់គ្រីស័រGXR-V6 ពណ៍ស ពាក់ស្លាកលេខកម្ពុជា PICH-007 ។
ជនរងគ្រោះបានរូបនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់និងប្រពន្ធ បាននាំ កូន២នាក់ជិះរថយន្ត ទៅស្ទូចត្រីលេងនៅចំណុចកើតហេតុខាងលើ ។ ពេលនោះ មានជន សង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដា ស្កូបពីស៊េរីឆ្នាំ២០២៥ ពណ៍ ស មួយគ្រឿងទៅឈប់ ចម្ងាយ ប្រហែល១០ម៉ែត្រ និងអត់ពន្លត់ម៉ាសុីនឡើយ ។
ជនរងគ្រោះបានប្រាប់ឲ្យដឹងបន្តថា បន្ទាប់មកជនសង្ស័យបានដើរទៅជិរួចសួរគាត់ថា ស្ទូចត្រីបានអត់ ? ព្រមទាំងនិយាយពីនេះពីនោះហើយខណៈដែលគាត់ជាប់និយាយ ទូរស័ព្ទ ភ្លេចខ្លួន ស្រាប់តែជនសង្ស័យឆក់យកខ្សែ ក គាត់បានសម្រេច រួចរត់ឡើងជិះ ម៉ូតូទៅតាមផ្លូវជាតិលេខ៣បាត់ ។ ខណៈនោះគាត់បាននាំប្រពន្ធនិងកូនឡើងរថយន្តបើកដេញតាមរហូតដល់មុខបុរីពិភពថ្មីផ្លូវឫតិលេខ៣ ប៉ុន្តែតាមអត់ទាន់ក៏បត់រថយន្តត្រលប់ក្រោយដើម្បីទៅផ្ទះវិញ។
គាត់បានប្រាប់បន្ថែមថា ខណៈទៅដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមិន អស់ចិត្តក៏បត់រថយន្តត្រលប់ក្រោយទៅកន្លែងកើតហេតុវិញ ហើយបានឃើញជនសង្ស័យ កំពុងរាវទឹកក្នុងថ្លុកជិតស្រះទឹកកន្លែងឆក់ខ្សែ ក គាត់នោះ ។ដែលសង្ស័យរាវរកខ្សែក ដែលឆក់បានពីគាត់ហើយជ្រុះនៅទីនោះ ហើយគ្រាន់តែឃើញថយន្តគាត់ទៅដល់ ជនសង្ស័យ បានរត់ឡើងម៉ូតូ គាត់ក៏បត់រថយន្តប្រុងបុក ប៉ុន្តែបិកអត់ទាន់ជនសង្ស័យ ក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍កន្ទោកបានចុះទៅកាន់ទីនោះ រួចនាំជនរងគ្រោះទៅ ដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើ ៕
