បន្ទាយមានជ័យ៖
កម្លាំងនគរបាលការពារព្រំដែនទប់ស្កាត់ពលករខ្មែរប្រុស.ស្រីបម្រុង លួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់ និងឃាត់បានរថយន្តដឹកពលករមួយគ្រឿង នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅភូមិសាស្ត្រ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
កម្លាំងនគរបាល នៃវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ឲ្យដឹងថា បន្ទាប់ពី ទទួលបានព័ត៌មានថា មានករណីរថយន្តដឹកពលករ កម្លាំងបានធ្វើការតាមមុខសញ្ញា ឃាត់បានរថយន្តកាម៉ារីសេរីចាស់មួយគ្រឿង និងមានពលករចំនួន៥នាក់ ក្នុងរថយន្ត រីឯតៃកុងឡានចុះរត់បាត់តែម្តង។
នគរបាលការពារព្រំដែនបានឲ្យដឹងថា៖ ពលករចំនួន៥នាក់ មានស្រី២នាក់ និងរថយន្ត ដែលដឹកពលករត្រូវបានបញ្ជូនទៅកាន់ជំនាញនៃ អធិការការដ្ឋាននគរបាលស្រុកម៉ាឡៃ អនុវត្តបន្ត ចំពោះប្រជាពលរដ្ឋដែលជាពលករអាចនឹងអប់រំណែនាំឲ្យត្រលប់ទៅផ្ទះវិញ ចំពោះមុខសញ្ញាមេខ្យល់កម្លាំងកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកអនុវត្តច្បាប់៕